(ភ្នំពេញ)៖ ថ្មីៗនេះហាងការហ្វេ ខូស្តារ កម្ពុជា (Costa Coffee Cambodia) មានផ្តល់ជូននូវកម្មវិធីអាទិភាពពិសេស៤យ៉ាង សម្រាប់សិស្ស-និស្សិត ចាប់ថ្ងៃនេះតទៅ នៅគ្រប់សាខារបស់ហាង កាហ្វេខូស្តារ (Costa Coffee) នៅកម្ពុជាទំាងអស់ លើកលែងសាខាព្រលានយន្តហោះ។

កម្មវិធីទាំងនោះរួមមាន៖

- ការបញ្ចុះតំលៃ១៥% លើគ្រប់ភេសជ្ជៈ និងអាហារទាំងអស់គ្រប់ពេល
- ទិញ១ថែមជូន១ នូវគ្រប់ភេសជ្ជៈទាំងអស់ រៀងរាល់ថ្ងៃព្រហស្បតិ៍ចាប់ពីម៉ោង៥៖៣០នាទី ដល់ម៉ោង៩៖៣០នាទីយប់
- ទិញភេសជ្ជៈតែបៃតង ក្នុងតម្លៃត្រឹមតែ២.៥០ដុល្លារ រួមមាន (តែបៃតងឡាតេក្តៅ តែបៃតងឡាតេត្រជាក់ តែបៃតងហ្ច្រូសទីណូ) (Green Tea Latte Hot, Green Tea Latte Cold, Green Tea Frostino)
- ទិញអាហារក្លិបសាន់វិចក្នុងតម្លៃត្រឹមតែ ២.៥០ ដុល្លារ

មិនត្រឹមតែប៉ុណ្ណោះ ហាងកាហ្វេ ខូរស្តារ នឹងផ្តល់ជូននូវកាតអទិភាពដែលអាចទិញភេសជ្ជៈកែវទី២ ក្នុងតម្លៃត្រឹមតែ០.៥០ដុល្លារ តែប៉ុណ្នោះ ហើយកាតនេះនឹងត្រូវបានចែកជូនដល់​សិស្សនិស្សិតនៅក្នុងតំបន់គោលដៅមួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

លោក យឹង សារ៉ាត់ ប្រធានគ្រប់គ្រងក្រុមហ៊ុន កាហ្វេខូស្តារ ក្នុងប្រទេសកម្ពុជា បានលើកឡើងថា នេះជាការចូលរួមចំណែកមួយផ្នែកធំ ដល់ការសន្សំសំចៃដើម្បីអបអរសាទរ ការប្រឡងមធ្យមសិក្សាទុតិយភូមិនាឆ្នាំ២០១៦នេះ ក៏ដូចជាការចូលរួមចំណែកលើកទឹកចិត្ត ដល់ក្រុមសិស្សនិស្សិត ដែលធ្លាប់គាំទ្រ​ និងមានបំណងចង់ប្រើប្រាស់ទីកន្លែងហាងកាហ្វេខូស្តារ សម្រាប់ជាប្រយោជន៍ ដល់ការស្រាវជ្រាវ ជួបជុំមិត្តភត្តិ ប្រជុំពិភាក្សារការងារ ប្រើប្រាស់អីនធើណេត ឬមកសំរាកលំហែរអានសៀវភៅ នៅហាងកាហ្វេខូស្តារ Costa Coffee Cambodia ក្នុងទិសដៅអភិវឌ្យន៍ខ្លួន របស់សិស្សនិស្សិតទាំងអស់។

ដូចនេះចាប់ពីពេលនេះតទៅ គ្រប់សិស្សនិស្សិតទាំងអស់ នឹងមានលទ្ធភាពប្រើប្រាស់ទីតាំង ហាងកាហ្វេខូស្តារគ្រប់ពេលវេលាក្នុងតម្លៃ ដែលអាចទទួលយកបាន ជាមួយបរិយាកាសប្រកបដោយផាសុកភាព សុវត្តិភាព ភេសជ្ជៈ និងអាហារដែលមានអនាមយ័ខ្ពស ​រួមនឹងការទទួលរាក់ទាក់ប្រកបដោយ​ការយកចិត្តទុកដាក់ពីបុគ្គលិគគ្រប់ជាន់ថ្នាក់របស់យើងខ្ញុំទាំងអស់។

គួរបញ្ជាក់ថាហាងកាហ្វេខូស្តារ Costa Coffee គឺជាស្លាកយីហោរ ដែលនាំចូលមកពីចក្រភពអង់គ្លេសដែលបច្ចុបន្ន ហាងកាហ្វេនេះ មានសាខាចំនួន ៣៤៩៥ហាង គ្របដណ្តប់លើប្រទេសចំនួន៣២លើសាកលលោក ដោយឡែកហាងកាហ្វេខូស្តារ នៅកម្ពុជាយើងមាន ចំនួន៧ហាង រួមមានហាងកាហ្វេខូស្តារសាខារបឹងកេងកង ហាងកាហ្វេខូស្តារសាខា សាកលវិទ្យាលយ័ភ្នំពេញអន្តរជាតិ (PPIU) ហាងកាហ្វេខូស្តារសាខាមាត់ទន្លេ ហាងកាហ្វេខូស្តារសាខាអ៊ីអនម៉ល ហាងកាហ្វេខូស្តារសាខាឃីងរ៉ូតខេត្តសៀមរាប ហាងកាហ្វេខូស្តារសាខា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងហាងកាហ្វេខូស្តារសាខាអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។

ហាង កាហ្វេខូស្តារ ត្រូវបាននំាចូល និងចែកចាយស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ព្រមទំាងមានចែកចាយនូវផលិតផលម្ហូបអាហារល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា ដឹភីហ្សា ខមផេនី (The Pizza Company) ប៊ីប៊ីឃ្យូ (BBQ) ការ៉េមស្វិនសិន (Swensen’s) ការ៉េមនិងនំដេរីឃ្វីន(Dairy Queen) និងនំដ៏ណាត់គ្រីស្ពីគ្រីម (Krispy Kreme Doughnut)៕