(បាត់ដំបង)៖ លោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ជួបប្រតិភូកងកម្លាំងចំនួន ១៣ប្រទេស ដឹកនាំលោក Sr.Col. Kornwaranon Glunpromsuwan ប្រធានអនុព័ន្ធយោធាប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីទស្សនកិច្ចសិក្សា ពិភាក្សាការងារ បង្កើនចំណងសាមគ្គីភាព មិត្តភាពសហប្រតិបត្តិការជាមួយកម្ពុជា។
លោក Sr.Col. Kornwaranon Glunpromsuwan បានឲ្យដឹងថា និងប្រតិភូចំនួន១៣ប្រទេស រួមមាន៖ ថៃ, កូរ៉េ, មីយ៉ាន់ម៉ា, ជប៉ុន, ម៉ាឡេស៊ី, អូស្រ្តាលី, ឥណ្ឌូនេស៉ី, វៀតណាម, រុស្ស៉ី, សហរដ្ធអាមេរិក, ឡាវ, ចិន និង ហ្វីលីពីន អញ្ជើញមកទស្សនកិច្ច អំពីរចនាសម្ព័ន្ធចាត់តាំង ការអនុវត្ដតួនាទី ភារកិច្ច របស់បញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្ដបាត់ដំបង និងដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាពសហប្រតិបត្តិការរវាងប្រតិភូអនុព័ន្ធយោធាប្រចាំកម្ពុជា ជាមួយកងរាជអាវុធហត្ថខេត្តបាត់ដំបង។
លោកបានថ្លែងអំណរគុណ ដល់មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលបានបង្កលក្ខណ:ដល់ប្រតិភូ បានចូលរួមទស្សនកិច្ច សិក្សា ពិភាក្សាការងារ ដើម្បីដកពិសោធន៍ការងារគ្នាទៅវិញទៅមក ពិសេសអំពីការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសដឹកជញ្ជូន ជួញដូរគ្រឿងញៀន។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី បានឡើងបទបង្ហាញស្តីពីការងារកងកម្លាំង អ.ហ ខេត្តបានអនុវត្តការងារប្រចាំថ្ងៃមកអនុវត្តការងារបានជោគជ័យច្រើន ព្រមទាំងបានរៀបរាប់អំពីរចនាសម្ព័ន្ធចាត់តាំង ការអនុវត្ដតួនាទី ភារកិច្ច របស់បញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្ដបាត់ដំបងក្នុងអង្គភាព មានសាមគ្គីភាព ឯកភាព និងបទបញ្ជាផ្ទៃក្នុងធ្វើបានល្អផងដែរ។
លោកឧត្ដមសេនីយ៍ត្រី បានបន្តថា ទីបញ្ជាការដ្ឋាន អ.ហ និងមន្រ្តីជំនាញខេត្ត បានចុះអនុវត្តការងារជំនាញរៀងៗខ្លួន ពិសេសការងារបង្រ្កាបគ្រឿងញៀនបានជាច្រើនករណីបានដោយជោគជ័យផងដែរ៕