(ព្រៃវែង)៖ ក្រុមការងារគណ:ពង្រឹងគណបក្សប្រជាជនកម្ពុជា CPP ដឹកនាំដោយលោក អ៉ី សុខឃី ប្រធានក្រុមការងារចុះជួយឃុំពានរោង នៅ ថ្ងៃទី៣ខែកញ្ញាឆ្នា២០១៦នេះ ប្រារព្ធពិធីបញ្ជូលសមាជិកបក្សថ្មី ចំនួន ២២៨ នាក់ នៅស្នាក់ការបក្សឃុំពានរោង ដើម្បីបង្កើនសកម្មភាព ចុះតាមមូលដ្ឋាន និងជួយដោះស្រាយបញ្ហាដែលកើតមានឡើង។
ពិធីនេះក៏មានការចូលរួមផងដែរ ពីលោក អ៉ឹម សយ ប្រធានគណបក្សស្រុក លោក អ៊ុង ផាន លោក ឡេង ឈី សមាជិកបក្សស្រុក ប្រធាន -អនុភូមិ និងក្រុមការងារមួយចំនួនទៀតសរុប ៣១២នាក់។ នៅក្នុងពិធីនេះ លោក អ៉ី សុខឃី បានផ្តាំផ្ញើ និងជំរុញដល់សមាជិកសមាជិកាថ្មី ឲ្យខិតខំយកចិត្តទុកដាក់នូនចំណុចមួយចំនួនរួមមាន: ជាសមាជិកគណបក្សត្រូវធ្វើជាកូនល្អ សិស្សល្អ ជាសមាជិកល្អនិងខិតខំសិក្សារៀនសូត្រជៀសឲផុតពីគ្រឿងញៀណ, ត្រូវទៅចុះឈ្មោះបោះឆ្នោតនិងនាំគ្នាទៅចុះឈ្មោះឲបានគ្រប់ៗគ្នា, គោរពច្បាប់ឲ្យបានត្រឹមត្រូវ ដូចជា ច្បាប់ចរាចរ... ការពាក់មួកសុវត្ថិភាព...។
នាឱកាសនេះដែរ លោកប្រធានក្រុម និងក្រុមការងារបានឧបត្ថម្ភ មួក១ អាវ១ ជូនសមាជិកសមាជិកាទាំង២២៨នាក់ ជូនថវិកាដល់សមាជិកម្នាក់ៗ ១ ម៉ឺនរៀល ជូនថវិកាដល់ប្រធាន-អនុ ភូមិ ចំនួន ៥២មឺនរៀល កម្មវិធីនិងប្រជាការពារ ២៤មឺុនរៀល ដែលសរុបថវិកាទាំអស់ ៦.៦៨៨ .០០០រៀល៕