(ភ្នំពេញ)៖ សូមចូលរួមនៅក្នុងវេទិការដ្ឋាភិបាលឌីជីថល ដោយមានកិច្ចពិភាក្សាកម្រិតខ្ពស់ថ្នាក់រដ្ឋមន្ត្រី និងមានវាគ្មិនធ្វើបទបង្ហាញដូចខាងក្រោម៖

* ប្រធានបទទី១: ទិដ្ឋភាពទូទៅនៃគោលនយោបាយពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថលនៅកម្ពុជា
* ប្រធានបទទី២: ឃ្នាស់បច្ចេកវិទ្យាក្នុងការជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល (ផលិតផលរដ្ឋាភិបាលឌីជីថល)
* ប្រធានបទទី៣: ការសម្របខ្លួនដើម្បីអនុវត្តគោលនយោបាយ៖ ការពិនិត្យមើលភាពខុសគ្នា រវាងការរៀបចំផែនការ និងការអនុវត្តជាក់ស្តែងក្នុងការធ្វើបរិវត្តកម្មឌីជីថល
* ប្រធានបទទី៤: ការកសាងមូលដ្ឋាន និងទំនុកចិត្តរដ្ឋាភិបាលឌីជីថល
* ប្រធានបទទី៥: ការចាប់យកសេវាសាធារណៈឌីជីថល
* ប្រធានបទទី៦: ការជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន
សូមទាញយករបៀបវារៈនៃកម្មវិធីតាមរយៈតំណរភ្ជាប់ https://dgf.gov.kh/agenda

ចូលរួមទស្សនាដោយសេរី នៅក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៃវេទិការដ្ឋាភិបាលឌីជីថល ដែលប្រព្រឹត្តទៅ៖
* ចាប់ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០នាទីព្រឹក - ៦:០០នាទីល្ងាច
* នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ H-L