(ភ្នំពេញ)៖ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ បានចាប់ផ្តើមហើយ សម្រាប់រយៈពេល៣ថ្ងៃ គឺថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្នុងព្រឹត្តិការណ៍នេះ លោកអ្នកអាចចូលទស្សនាដោយសេរី ជាមួយនឹងការទទួលយកបទពិសោធថ្មីវ៉ែនតានិម្មិត Vision Pro និងរីករាយជាមួយកាមេរ៉ាវីដេអូ ៣៦០ដឺក្រេ។

ជាពិសេសនោះលោកអ្នក អាចជិះ Grap ទៅកម្មវិធី វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ទទួលបានការបញ្ចុះតម្លៃ ៥០% សម្រាប់ការធ្វើដំណើរទៅមកទីតាំងកម្មវិធី ២ដង ក្នុង១ថ្ងៃ រយៈពេល៣ថ្ងៃពេញជាមួយប្រម៉ូកូដ DGF2024។

សូមបញ្ជាក់ថា ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៃវេទិការដ្ឋាភិបាលឌីជីថល ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០នាទីព្រឹក - ៦:០០នាទីល្ងាច នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ H-L៕