Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពួកឧទ្ទាម អាប៊ូ សាយយ៉ាហ្វ ភាគខាងត្បូងហ្វីលីពីន ប្រកាសថាខ្លួនស្ថិតនៅ ពីក្រោយការវាយប្រហារ ស្រុកកំណើតប្រធានាធិបតីលោក Duterte

03-09-2016 12:03

(ហ្វីលីពីន)៖ នៅមុននេះបន្តិច ពួកឧទ្ទាមរាប់ទសវត្សរ៍ ដែលលាក់ខ្លួនក្នុងព្រៃនៃភាគខាងត្បូង ប្រទេសហ្វីលីពីន អាប៊ូ សាយយ៉ាហ្វ នោះបានប្រកាសថា ខ្លួនជាអ្នកស្ថិតនៅពីក្រោយខ្នង ការវាយប្រហារទីក្រុង Davao ដែលជាស្រុកកំណើតរបស់លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយ បានកើតឡើងនៅក្នុងទីផ្សាររាត្រីមួយកន្លែង របស់ទីក្រុង Davao បានបណ្តាលឲ្យមនុស្ស ១៤នាក់ស្លាប់ និង ៧១នាក់របួស ហើយអាជ្ញាធរបាន សម្រេចដាក់តំបន់ទាំងមូលទៅក្នុង ការការពារសន្តិសុខ ខណៈប្រទេសកំពុងអនុវត្តន៍ច្បាប់ សន្តិសុខតឹងរឹង។ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានសម្រេចលុបចោល ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងទៅកាន់ប្រទេស ប្រ៊ុយណេ ដើម្បីទុកឱកាសក្នុងការ គ្រប់គ្រងស្ថានការណ៍អាក្រក់នៅទីក្រុង Davao៕