(ភ្នំពេញ)៖ ឱកាសពិសេសជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ទៅ៤០% ពីក្រុមហ៊ុនអាកាសចរណ៍ Qatar Airways នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ សូម​​​​​ប្រញ៉ាប់រួសរាន់ឡើង ពេលវេលាដ៏ល្អនេះ មានពេលកំណត់ ។

ក្រុមហ៊ុនអាកាសចរណ៍ លំដាប់អន្តជាតិ Qatar Airways នេះ​​​​​ បានធ្វើការលក់សំបុត្រចាប់ផ្ដើមពីថ្ងៃទី២៩ ខែ​សីហា រហូតដល់ថ្ងៃទី០៥ ខែ​កញ្ញា ឆ្នាំ២០១៦ ហើយសម្រាប់ការធ្វើដំណើរ ចាប់ពីថ្ងៃទី១៥​ ខែ​កញ្ញា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។

គួររម្លឹកថា ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways លំដាប់អន្តជាតិ ដែលមានជើងហោះហើរជារៀងរាល់ថ្ងៃ ពីទីក្រុងភ្នំពេញទៅកាន់ ជាង១៥០គោលដៅ ទូទាំងពិភពលោក។

សម្រាប់ព័ត៌មានលម្អិត សូមចូលមកកាន់គេហទំព័រ៖ www.qatarairways.com/travelfestival និងទំនាក់ទំនាក់តាមទូរស័ព្ទមក៖ +855 23 963 800 ឬទំនាក់ទំនងទៅភ្នាក់ងារទេសចរណ៍ ដែលនៅជិតលោកអ្នកបំផុត ដើម្បីធ្វើការកក់សំបុត្រ ព្រោះចំនួនកៅអីមានកំណត់។

អាស័យដ្ឋានក្រុមហ៊ុនអាកាសចរណ៍ Qatar Airways នៅអគារ វឌ្ឍនៈកាពីតាល ជាន់ទី៧​ អគារលេខ៦៦ មហាវិថី ព្រះមុនីវង្ស រាជធានីភ្នំពេញ
Fax ៖+855 (0) 23 963 801
email ៖[email protected]