(កំពង់ធំ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដីសម្បទានសង្គមកិច្ច ដើម្បីបន្តបែងចែក និងរៀបចំសាងសង់ផ្ទះ ជូនដល់បងប្អូនអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះ ឬរស់នៅលើដីសាធារណៈ នៅខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីបច្ចុប្បន្នភាពបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំដែលគ្មានដី និងគ្មានផ្ទះរស់នៅជាមួយ ក្រុមគ្រួសារសាច់ញាតិនិងរស់នៅលើដីចំណីផ្លូវសាធារណៈដែលតម្រូវរៀបចំឲ្យគាត់មានដីធ្លី និងសាងសង់ផ្ទះសម្បែងជូនពួកគាត់រស់នៅឲ្យបានសមរម្យ ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលធ្លាប់មានគុណអំណាចចំពោះជាតិនិងមាតុភូមិ និងបានរួមចំណែកធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ ។

លោក ស ប៉ាហូ តំណាងឲ្យរដ្ឋបាលខេត្ត ស្រុក និងមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ បានឡើងរាយការណ៍អំពីការគ្រប់គ្រងដីសម្បទានសង្គមកិច្ច និងការរៀបចំបែងចែកឡូត៍ ដែលត្រូវបន្តរៀបចំ ជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត និងប្រជាជនដែលរងផលប៉ះពាល់ សម្រាប់គ្រួសារនីមួយៗ ព្រមទាំងការរៀបចំប្រព័ន្ធផ្លូវលំនៅក្នុងភូមិប្រមាណជាង១០គីឡូម៉ែត្រ បន្ថែមទៀត ហើយនឹងត្រូវរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅពេលខាងមុខ។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងអាជ្ញាធរខេត្តកំពង់ធំ ដែលបានប្រឹងប្រែងលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តគ្រប់បែបយ៉ាង ក្នុងការជួយដោះស្រាយនូវរាល់ការលំបាក ជូនបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ។

នាយឧត្តមសេនីយ៍ បានណែនាំដល់អាជ្ញាធរខេត្ត ស្រុក និងស្ថាប័នពាក់ព័ន្ធត្រូវបន្តគ្រប់គ្រងឲ្យបានដីសម្បទានសង្គមកិច្ច សម្រាប់អតីតយុទ្ធជន នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលកន្លងទៅមានជនមួយចំនួន រំលោភកាន់កាប់ដោយខុសច្បាប់ ដើម្បីមានវិធានការដោះស្រាយតាមផ្លូវច្បាប់ជាធរមាន៕

http://image.freshnewsasia.com/2021//fn-2024-03-11-15-46-25-0.PNG http://image.freshnewsasia.com/2021//fn-2024-03-11-15-46-28-0.JPG http://image.freshnewsasia.com/2021//fn-2024-03-11-15-46-30-0.JPG http://image.freshnewsasia.com/2021//fn-2024-03-11-15-46-34-0.JPG http://image.freshnewsasia.com/2021//fn-2024-03-11-15-46-38-0.JPG http://image.freshnewsasia.com/2021//fn-2024-03-11-15-46-38-1.JPG http://image.freshnewsasia.com/2021//fn-2024-03-11-15-46-39-2.JPG http://image.freshnewsasia.com/2021//fn-2024-03-11-15-46-39-3.JPG http://image.freshnewsasia.com/2021//fn-2024-03-11-15-46-39-4.JPG http://image.freshnewsasia.com/2021//fn-2024-03-11-15-46-39-5.JPG http://image.freshnewsasia.com/2021//fn-2024-03-11-15-46-40-6.JPG http://image.freshnewsasia.com/2021//fn-2024-03-11-15-46-44-0.JPG http://image.freshnewsasia.com/2021//fn-2024-03-11-15-46-44-1.JPG http://image.freshnewsasia.com/2021//fn-2024-03-11-15-46-44-2.JPG http://image.freshnewsasia.com/2021//fn-2024-03-11-15-46-44-3.JPG