(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ។
លោក ស៊ុយ សេរិទ្ធ ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ១ ត្រូវបានផ្ទេរពីអភិបាលរងរាជធានីភ្នំពេញ ទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ និងតែងតាំងលោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ ជាអភិបាលរងរាជធានីភ្នំពេញ៕