(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរិះគន់យ៉ាងចាស់ដៃចំពោះវិជ្ជាជីវៈសារព័ត៌មានរបស់លោកខាងលិចមួយចំនួន ដែលបច្ចុប្បន្នធ្លាក់ដល់កម្រិតទាបបំផុតមិនគួរឱ្យជឿ ខណៈដែលអ្នកសារព័ត៌មានខ្លះអង្គុយនិយាយដោយខ្លួនឯងតាមនិន្នាការធ្វើដូចជាអ្នកនយោបាយដែរ។ អតីតប្រធានក្លឹបអ្នកកាសែតរូបនេះ បានចាត់ទុកថា ទង្វើសារព័ត៌មានរបស់លោកខាងលិចទាំងនោះ បានរំលោភយ៉ាងធ្ងន់ធ្ងរដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
សូមស្តាប់ការលើកឡើងរបស់ លោក ប៉ែន បូណា នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅនេះ ដូចតទៅ៖