(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា មានទឡ្ហីករណ៍ធំៗ៣យ៉ាង ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រខ្ពស់បំផុតពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត២លើកចុងក្រោយ កន្លងទៅនេះ។

ទឡ្ហីករណ៍ធំៗ៣នោះរួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគាត់ដែលលះបង់ ជីវិតដើម្បីរំដោះប្រជាពលដ្ឋខ្មែរចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ទី២៖ ការកសាងប្រទេសចេញពីគំនរផេះផង នៃរបបប្រល័យពូជសាសន៍ប៉ុលពត ឲ្យក្លាយទៅជាប្រទេសមួយដែលមានការអភិវឌ្ឍ ជឿនលឿន មិនដែលមានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង៥០០ឆ្នាំ។

ទី៣៖ មេដឹកនាំគណបក្សប្រជាជនកម្ពុជា មានភាពម៉ឺងម៉ាត់ម៉ត់ចត់ច្បាស់លាស់ ហើយផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដោយរំដោះប្រទេសបាន ការពារមិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ស្វែងរកសន្តិភាពពេញលេញជូនពលរដ្ឋ អភិវឌ្ឍប្រទេស ការពារសន្តិភាព បូរណភាពទឹកដី។

សូមស្តាប់ការលើកឡើងរបស់ លោក ប៉ែន បូណា នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅនេះ ដូចតទៅ៖