(សៀមរាប)៖ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សា ហ៊ុន សែន អភិវឌ្ឍន៍រុនតាឯក ទទួលបានសម្ភារសិក្សា និងថវិកាទ្រទ្រង់សាលាពីព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ដ វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះលេខាធិការគណខេត្តកណ្ដាល នាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី (ក្រពើហា) ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នាឱកាសនោះ ព្រះគ្រូ វ័ន្ដ វណ្ណោ បានផ្ដល់សង្ឃោវាទឱ្យសិស្សានុសិស្សចាក់ឆ្ងាយពីគ្រឿងញៀន គោរពដឹងគុណអ្នកផ្ដល់ការអប់រំ ធ្វើជាទំពាំងស្នងឫស្សី និងចៀសវាងការប្រើប្រាស់អំពើហិង្សា ពិសេសការដឹងគុណរាជរដ្ឋាភិបាលកម្ពុជា សម្ដេតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បានបង្កើតសាលាបឋមសិក្សា ហ៊ុន សែន អភិវឌ្ឍន៍រុនតាឯក ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ដ វណ្ណោ ក៏បានផ្ដាំផ្ញើអាណាព្យាបាលត្រូវបញ្ជូនកូនៗមកសាលាឱ្យបានគ្រប់គ្នា។
សម្ភារសិក្សាសម្រាប់សិស្សានុសិស្ស ក្នុងមួយនាក់ទទួលបាន៖ សៀវភៅ២ក្បាល ប៊ិក២ដើម ថវិកា៥០០០។ សម្រាប់គ្រូៗមាន៖ សៀវភៅកត់ត្រា១ក្បាល ប៊ិក២ដើម ថវិកា១០០,០០០រៀល។ ក្នុងនោះព្រះអង្គបានជូនថវិកា២.០០០.០០០រៀលសម្រាប់ទ្រទ្រង់សាលា។
លោកនាយកគោរពថ្លែងអំណរគុណចំពោះព្រះសិរីវិសុទ្ធិបណ្ឌិត និងប្រគេនសូមព្រះអង្គ៕