Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន បន្តយុទ្ធនាការបង្ក្រាប និងណែនាំដល់អាជីវករ នៅតំបន់ដាច់ស្រយ៉ាល

03-09-2016 11:11

(ប៉ៃលិន)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន ប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នេះថា ទោះបីជាទីដាច់ស្រយ៉ាលពីទីប្រជុំជន យ៉ាងណាក៏មន្ត្រីសាខាកាំកុងត្រូល យើងបានសហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ចុះអនុវត្តន៍ណែនាំ អប់រំក្រុមអាជីវករ ដល់ប្រជាពលរដ្ឋ ដែលមិនទាន់យល់ដឹងពីបញ្ហា សុខភាព មុខម្ហូបអាហារ ដែលបង្កប៉ះពាល់ សុខភាព។

លោកបន្តថា សាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាម គេហដ្ឋានស្ថិតក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាលទ្ធផល ដកហូតបានទំនិញខូចគុណភាពហួសរយៈពេល ប្រើប្រាស់ រួមមាន៖ ទឹកក្រូចដបជ័រធំ ៦៤ដប ដបតូច ៣៩ដប ម្សៅអូវ៉ាល់ទីន ២២កញ្ចប់ និងម្សៅស៊ុបរ៉តឌី ៩៦កញ្ចប់ យកមករក្សាទុកនៅ ស្នាក់ការកាំកុងត្រូល ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់។

នាឱកាសនោះដែលមន្ត្រីសាខាកាំកុងត្រូល និងពាណិជ្ជកម្ម ធ្វើការអប់រំ និងបិតផ្ទាំងផ្សព្វផ្សាយថា តើមុខម្ហូបណា គួរទិញ គួរបរិភោគ ជាពិសេសនោះការផលិត ថ្ងៃបរិច្ឆេទផងដែរ៕