(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និង សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទ័ថុល រួមនឹងក្រុមការងារ មួយចំនួនទៀត បានអញ្ជើញចូលរួម បើកបវេសនកាលឆ្នាំសិក្សា ២០១៦-២០១៧ នៅសាលាពុទ្ធិកវិទ្យាលយ័វត្តជម្ពូវ័ន រាជធានីភ្នំពេញ។
ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៦-២០១៧ នៅសាលាពុទ្ធិកវិទ្យាលយ័វត្តជម្ពូវ័ន បានរៀបចំធ្វើ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួនទៀតផងដែរ៕