Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ញាក់សាច់! បុរសមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរម្នាក់ យកម៉ូទរ័កាត់ដែក មកកាត់បំពង់កខ្លួនឯងរហូតស្លាប់យ៉ាងអាណោចអាធ័ម

03-09-2016 10:59

(កំពង់ស្ពឺ)៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ដោយសារធ្វើអត្តឃាត ដោយយកម៉ូទរ័កាត់ដែក មកកាត់បំពង់កខ្លួនឯង គួរឲ្យរន្ធត់ហើយជនរងគ្រោះ ត្រូវបានក្រុមគ្រួសារប្រាប់ថា ជាមនុស្សមានវិបត្តិផ្លូវចិត្តក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរ មិនអាចដោះស្រាយបាន។

ករណីអត្តឃាតបង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ ម៉ម ដានិន អាយុ ៣១ឆ្នាំ មុខរបរជាមេជាងម៉ៅការសំណង់ (ខាងបៀកថ្នាំបាញ់ឡាន) ទីលំនៅ ភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ភ្នំពេញ បច្ចុប្បន្នមកស្នាក់នៅ ផ្ទះឈ្មោះ ថោង សារឹទ្ធ ភេទប្រុស អាយុ៤៧ ឆ្នាំភូមិខាងលើ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងយោងតាមសំដីរបស់ម្តាយសាកសព លើកឡើងថា ជនរងគ្រោះមានវិបត្តិគ្រួសារ និងមានជំងឺផ្លូវចិត្ត ជាញឹកញាប់តែងតែ មិនសូវសប្បាយចិត្តយូរមកហើយ ទើបថ្ងៃនេះគេសម្លាប់ខ្លួនតែម្តង។

តែទោះជាបែបណាសមត្ថកិច្ចនៅមិនទាន់ជឿលើសម្តីម្តាយទាំងស្រុងទេ​ គឺបន្តការតាមដានរកការពិតបន្ថែមជុំវិញករណីកើតហេតុនេះ។ បច្ចុប្បន្នសាកសពបានប្រគល់ ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕