(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោក ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាសមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានទទួលមរណភាពនៅថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ៥២០ ព្រឹក ក្នុងជន្មាយុ ៨៨ ឆ្នាំ ដោយជរាពាធ ។

តាមរយៈសារលិខិត សម្តេចបានលើកឡើងថា ការបាត់បង់រូបកាយ លោក ចាន់ ប៉ែន គឺជាការបង់ឥស្សរជនឆ្នើមរបស់ជាតិ ដែលបានចូល រួមចំណែកយ៉ាងសកម្មក្នុងការកសាងស្ថាប័ននីតិប្បញ្ញត្តិក្នុងរយៈពេលកន្លងមក និងបានបូជាអស់កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី និងបន្សល់ទុកនូវស្នាដៃសំខាន់ៗក្នុងការចូលរួមបម្រើឧត្តមប្រយោជន៍សង្គម ជាតិ សាសនា ព្រះមហាក្សត្រ ដោយភាពស្មោះត្រង់បំផុត។

សម្តេចបានបួងសួងសូមវត្ថុស័ក្តិសិទ្ធិ និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោក ចាន់ ម៉ែន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕