(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៣៦នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១២ករណី ឃាត់ខ្លួន៣០នាក់
* ⁠ករណីប្រេីប្រាស់៣ករណី ឃាត់ខ្លួន៥នាក់
* ⁠ករណីចាត់ចែងសម្រួល១ករណី ឃាត់ខ្លួន១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៧៨៧ករណី ឃាត់ខ្លួន៤១២៦នាក់ (ស្រី៣២៥នាក់)៕