(ភ្នំពេញ)៖ លោក ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាសមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានទទួលមរណភាព នៅថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥៖២០នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

នៅក្នុងសេចក្តីជូនដំណឹងនេះ បានឱ្យដឹងទៀតថា សពលោក ចាន់ វ៉ែន តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា នៅគេហដ្ឋានស្ថិតក្នុងបុរីប៉េងហួតបឹងស្ងោរ ផ្ទះលេខ៦ ផ្លូវH៩ គម្រោងទី៣ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

* ពិធីគោរពវិញ្ញាណក្ខន្ធនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ពេលព្រឹកចាប់ ពីម៉ោង៨៖០០ ដល់ ១០៖០០នាទី និងពេលរសៀលចាប់ពីម៉ោង១៤៖០០នាទី ដល់១៧៖០០នាទី។

* សពនឹងត្រូវដង្ហែយកបូជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ម៉ោង៧៖០០នាទីព្រឹក ឆ្ពោះទៅវត្តស្លាកែត នៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕