ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ហើយបន្តដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ទាំងនៅក្នុង និងក្រៅប្រទេស ខណៈដែលក្រុមប្រឆាំង ដែលកន្លងទៅធ្លាប់អះអាងមានការគាំទ្រជិតកន្លះប្រទេសនោះ កាលពីឆ្នាំ២០១៣នោះ ស្រាប់តែធ្លាក់ចុះដុនដាបសឹងតែដល់បាត ជាពិសេសការវាយតម្លៃ តាមរយៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ថ្មីៗនេះ។ តើកត្តាអ្វីខ្លះ ដែលធ្វើឱ្យ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានប្រជាប្រិយភាពខ្ពស់បែបនេះ? ហើយថាតើ ហេតុអ្វីបានជាក្រុមប្រឆាំងធ្លាក់ដុនដាបដល់បាត?

សូមរង់ចាំទស្សនាកិច្ចពិភាក្សាប្រចាំសប្តាហ៍ Fresh Talk ជាមួយ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News នៅម៉ោង៦៖០០ល្ងាច ថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤នេះ៕