(ភ្នំពេញ)៖ ចំនួនស្ត្រីធ្វើការក្នុងវិស័យសាធារណៈ និងឯកជន នៅក្នុងប្រទេសកម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះចំនួនស្ត្រីធ្វើការក្នុងវិស័យសាធារណៈកើនដល់៤២ភាគរយ ខណៈដែលក្នុងវិស័យឯកជន ស្ត្រីប្រមាណ៦១ភាគរយ ជាម្ចាស់អាជីវកម្ម និងធុរជន។ នេះបើតាម លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ ផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យរូបនេះ សម្រាប់វិស័យសាធារណៈ ស្ត្រីបានកើនឡើងពី៣២ភាគរយ មក៤២ភាគរយ នៅឆ្នាំ២០២២ ក្នុងនោះស្ត្រីកាន់មុខតំណែងប្រធានការិយាល័យ ដល់អគ្គនាយក មានរហូតដល់២៧ភាគរយ ស្រ្តីជាអភិបាលរាជធានីខេត្តស្រុកខណ្ឌ មាន៣.៤៣ភាគរយ ស្ត្រីជាមេឃុំចៅសង្កាត់១០.៦៥ភាគរយ ហើយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មានប្រមាណ២២ភាគរយ៕

សូមស្តាប់ការលើកឡើងទាំងស្រុងដូចតទៅ៖