(បាត់ដំបង)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជា ប្រធានក្រុមការងារយុវជនគណបក្ស បានអញ្ជើញ ជា អធិបតីប្រកាសស្តីពីការ កែសម្រួលសមាសភាពក្រុមការងារយុវជនគនបក្សប្រជាជន កម្ពុជាស្រុកសង្កែដែលនឹង ប្រពឹត្តទៅនាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ នាសាលប្រជុំ គណបក្សប្រជាជនកម្ពុជាស្រុកសង្កែ។
លោកបណ្ឌិតក៏បានបញ្ជាក់ផងដែរថា នេះវេលានេះជាថ្ងៃទី៣ ហើយ ដែលជាថ្ងៃ កំណត់ ប្រតិទីនរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតដើមី្បធ្វើការចុះបញ្ជីឈ្មោះ ប្រជាពលរដ្ឋតាមរយៈបច្ចកវិទ្យាកុំព្យូទ័រ សម្រាប់អ្នកដែលមាន អាយុគ្រប់បោះឆ្នោត នៅតាមបណ្តាឃុំ សង្កាត់ នៅទូទាំង ប្រទេសកម្ពុជា ក្នុងការចុះឈ្មោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឋិកា ឆ្នាំ២០១៦ អោយតែមាន អាយុ១៨ឆ្នាំ ឡើងទៅគិតដល់ ថ្ងៃទី បោះឆ្នោត គឺអ្នកកើតមុនឬកើតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៩៩ ដែលមាន អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ណាណ បម្រើឲ្យការចុះ ឈ្មោះបោះឆ្នោត អាចចុះឈ្មោះបោះឆ្នោតបានហើយ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំណរគុណចំពោះសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ដែលបានការពារសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុង ការអញ្ជើញមក ចុះឈ្មោះបោះឆ្នោត អាជ្ញាធរខេត្ត ក៏បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បង្កើនក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។ លោកបណ្ឌិតបានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ចុះឈ្មោះបោះឆ្នោតទាំងអស់ សូមអញ្ជើញមក ចុះឈ្មោះឲ្យបានគ្រប់ៗគ្នាចំពោះបងប្អូន ដែលជាបុគ្គលិកកម្មករ គ្រប់ក្រុមហ៊ុន សណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋាន សហគ្រាស និងគ្រប់មន្ត្រីរាជការទាំងអស់ គឺមានសិទ្ធិមកចុះឈ្មោះបោះឆ្នោត នៅតាមមូលដ្ឋាន ដែលខ្លួនរស់នៅបាន ដោយមានធ្វើការបញ្ជាក់ទីកន្លែងស្នាក់នៅពី អាជ្ញាធរមូលដ្ឋាននោះ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងពីរគុណ បំណាច់របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនដែលទទួលខុសត្រូវ ការពារប្រជាជន និងប្រទេសជាតិ គឺត្រូវធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីប្រជាជន វាប្រៀបដូចជាមេគ្រួសារមួដែលឪពុកម្តាយបាន លះបង់អ្វីគ្រប់យាង ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងស្រឡាញ់ កូនចៅរបស់ខ្លួន។ លោកបណ្ឌិត បានបញ្ជាក់ទៀតថា យុវជនត្រូវស្វែងយល់ឲ្យច្បាស់ ពីគោលការណ៍គណបក្សស្វែងយល់ពីបក្ស ដែលជាបក្សធំជាងគេ មានស្នាដៃគ្មានបក្សណាប្រៀបផ្ទឹមបានដោយ មានរចនាសម្ពន្ធចាត់តាំងច្បាស់លាស់ពីថ្នាក់លើដល់ក្រោម ដែលយុវជនត្រូវស្វែយល់ពីរបៀបរបរធ្វើការ និងដើរតួនាទីជាឃោសនិក របស់បក្សក្នុងការបង្ហាញនូវរាល់សមិទ្ធិផលអនេករបស់បក្ស ដែលបានខិតខំកសាងតតាំងជាមួយសត្រូវ ពីបាតដៃទទេរ និងការពារអនាគត ការពារសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍន៏គ្រប់កាលៈទេសៈ ដែលយកអាយុជីវិតជាទន់ ដើម្បីការពារបូរណៈភាពទឹកដី៕