Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីហ្វីលីពីនប្រកាសថា ការវាយប្រហារទីក្រុង Davao ជាអំពើភេរវកម្ម និងបានប្រកាសបិទទីក្រុង ខណៈអ្នកស្លាប់កើនដល់១៤នាក់ និងរបួសជាង៧០នាក់

03-09-2016 09:33

(ហ្វីលីពីន)៖ អ្នកស្លាប់កើនឡើងដល់១៤នាក់ និងរងរបួសដល់៧១នាក់ បន្ទាប់ពីហេតុការណ៍ បំផ្ទុះគ្រាប់បែកនៅផ្សាររាត្រី ក្នុងទីក្រុង Davao ដែលជាស្រុកកំណើតរបស់លោក Rodrigo Duterte ប្រធានាធិបតី ប្រទេសហ្វីលីពីន ហើយលោកបានប្រកាសថា នេះជាទង្វើភេរវកម្មសុទ្ធសាធ ដែលតម្រូវឲ្យមាន ការបិទទីក្រុងដើម្បីដោះស្រាយបញ្ហា។ នេះបើយោងតាមព័ត៌មាន CNN ចេញផ្សាយបន្តបន្ទាប់នៅព្រឹកថ្ងៃសៅរ៍ទី០៣ ខែកញ្ញា ឆ្នាំ២០១៦។

មិនទាន់មានការប្រកាសដាក់ច្បាប់អាជ្ញាសឹកនោះទេ ដែលបច្ចុប្បន្នក្រុមប៉ូលិសនៅក្នុងតំបន់ កំពុងតែធ្វើការតាមដានអំពីដើមហេតុ នៃការបំផ្ទុះគ្រាប់បែកយ៉ាង ម៉ត់ចត់បំផុត។ ដោយឡែករថយន្តពន្លត់អគ្គិភ័យ ព្រមទាំងរថយន្តសង្គ្រោះបន្ទាន់ ក៏កំពុងតែធ្វើការសង្គ្រោះប្រជាជន ដែលបានរងរបួសនៅទីនោះផងដែរ។

សូមជំរាបថា ការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានកើតឡើងនៅផ្លូវ Roxas នៃទីក្រុងដាវ៉ាវ ប្រទេសហ្វីលីពីន ដែលត្រូវបានស្គាល់ថា ជាផ្សាររាត្រី លក់ចំណីអាហារពេលរាត្រី សម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកធ្វើដំណើរផ្សេងៗ ដែលទីក្រុងនោះជាស្រុកកំណើត របស់ប្រធានាធិបតី Rodrigo Duterte ដែលកន្លងមកធ្លាប់ជាប់លំដាប់ថ្នាក់ ជាទីក្រុងដ៏សុខសាន្តបំផុតនៅហ្វីលីពីន៕