(ភ្នំពេញ)៖ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន ចំនួនស្រ្តីក្នុងវិស័យការងារបានកើនឡើងជាលំដាប់ ដោយពួកគាត់ទទួលបានឱកាសលើគ្រប់វិស័យដូចនឹងបុរសដែរ។
នៅក្នុងខួបលើកទី១១៣ ទិវាអន្តរជាតិនារី ០៨ មីនា ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ឆ្នាំ២០២៤នេះ Fresh News បានរៀបចំកិច្ចសម្ភាសជាមួយ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពី «ស្ត្រីក្នុងវិស័យការងារនៅកម្ពុជា»។ តើស្រ្តីបានចូលរួមចំណែកអ្វីខ្លះក្នុងវិស័យការងារនៅកម្ពុជា? តើស្រ្តីប៉ុន្មានភាគរយ កំពុងកាន់តំណែងសំខាន់ៗនៅកម្ពុជា?
សូមទស្សនាកិច្ចសម្ភាសដូចតទៅ៖