(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងលោកស្រី ឱ បូរី។
ជាមួយគ្នានេះក៏មានការរៀបចំប្រគល់បាច់ផ្កា វត្ថុអនុស្សាវរីយ៍ និងប្រាក់ឧបត្ថម្ភដែលជាអំណោយរបស់អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ផ្តល់ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជានារីរបស់ ន.ប.ធ. និងពិសាអាហារសាមគ្គីជាមួយគ្នាផងដែរ៕