(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ អាកាសធាតុនៃលើផ្ទៃសមុទ្រ ផ្ទៃមេឃស្រឡះល្អ ដោយកម្លាំងខ្យល់បក់កន្ត្រាក់ម្តងៗ និងទឹករលកយោលតិចៗ សូមបងប្អូន និងភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត បន្តការប្រុងប្រយ័ត្ន។
លោកឧត្តមសេនីយ៍បញ្ជាក់យ៉ាងដូច្នេះថា «ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើន ខ្យល់បក់កន្ត្រាក់ម្តងៗ និងទឹករលកយោលតិចៗ ស្ងប់។ នៅឆ្នេរអូឈើទាលខ្យល់បក់ និងទឹករលកមធ្យម»៕