Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដើម្បីអនាគតអ្នក សូមកុំចង់សាកល្បងប្រើគ្រឿងញៀ​ន! ឃាត់មនុស្ស១៣នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ថ្ងៃទី០២កញ្ញា

03-09-2016 06:52

(ភ្នំពេញ)៖ របាយការណ៍លទ្ធ ផលបង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិបាន បង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៩ករណី ដោយឃាត់មនុស្ស១៣នាក់ (ស្រី២នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១១នាក់ និងមុខសញ្ញាប្រើប្រាស់២នាក់ ដកហូតមេតំហ្វេតាមីន (ice) ៤.០១ក្រាម, ៣កញ្ចប់ធំ និង២៥កញ្ចប់តូច និង មេតំហ្វេតាមីន (wy) ៣២.៩១ក្រាម រួមនឹងម្សៅក្រាមពណ៌ស (k) ១កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, កណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, កំពង់ស្ពឺ បង្ក្រាប២ករណី (១ដីកា) ឃាត់ខ្លួន២នាក់, ព្រៃវែងបង្ក្រាប១ករណី (ដីកា)ឃាត់ខ្លួនម្នាក់, បាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, កំពត បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់៕