(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោកស្រី។

ពីធីនេះ ក៏មានការចូលរួមផងដែរពីលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី, លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកស្រី, លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីជាស្ត្រី នៃរដ្ឋបាលខណ្ឌច្បារអំពៅ សរុបចំនួន ៣២៦នាក់។

ក្នុងពិធីសំណេះសំណាលនេះដែរ ក៏មានផ្តល់ជូននូវបាច់ផ្កាអនុស្សាវរីយ៍ ដល់ឧត្តមភរិយាថ្នាក់ដឹកនាំ ព្រមទាំងតំណាងនារីសង្កាត់ ខណ្ឌ និងបានឧបត្ថម្ភលើកទឹកចិត្ត ដល់មន្រ្តីនារីចំនួន៣២៦នាក់ ដែលបានចូលរួម ក្នុងម្នាក់ៗទទួលបានសំពត់សឹង្ហ ចំនួន១ និងថវិកាមួយចំនួនផងដែរ៕