Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៣៨ករណីថ្មីទៀតហើយ នៅសិង្ហបុរី ! វីរ៉ុស Zika ត្រូវបានអះអាងថា ចំនួនអ្នកផ្ទុកកើនឡើងយ៉ាងខ្លាំងដល់១៨៩នាក់

03-09-2016 00:01

(សិង្ហបុរី)៖ យោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មាន៣៨ករណី​ថ្មីទៀតហើយ នៃវីរ៉ុស Zika បានចម្លងនៅក្នុងតំបន់នាថ្ងៃសុក្រនេះ នាំឲ្យចំនួនអ្នកផ្ទុកវីរ៉ុស នៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងដល់១៨៩នាក់។

សូមជំរាបថា កាលពីព្រឹកមិញករណីនេះបានកើនឡើងដល់១៥១នាក់ ប៉ុន្តែនៅពេលនេះកើនដល់១៨៩នាក់នាក់ហើយ នៅប្រទេសសិង្ហបុរី ក្នុងចំណោម នោះអ្នកឆ្លងនោះក៏មានជនជាតិចិន និងឥណ្ឌា ជាច្រើននាក់ផងដែរ។

លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong ភ្លាមៗបានចេញសេចក្តីព្រមានជាសាធារណថា វីរុស Zika នេះនឹងមិនមែនមានតែនៅក្នុងតំបន់ Aljunied និង Bedok នោះឡើយ ដោយលោកបានអំពាវនាវឲ្យ គ្រប់ទីកន្លែងទាំងអស់ នៅទូទាំងប្រទេសដីកោះមួយនេះ ធ្វើការបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត ដើម្បីការពារឆ្លងនិងរាលដាល ជាពិសេសត្រូវនាំគ្នាកម្ចាត់ប្រភពនៃសត្វមូសដែលជាភ្នាក់ងារ ចម្លងជំងឺនេះ។

គួរបញ្ជាក់ថា បណ្តាប្រទេសក្នុងតំបន់មួយចំនួនទៅហើយ ដែលបានណែនាំប្រជាជនខ្លួន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទៅប្រទេស សិង្ហបុរីដូចជា កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ និង ហុងកុងជាដើម ដោយសារតែរីករាលដាលនៃវីរុសនេះ។ វីរុស Zika មានឥទ្ធិពលអាក្រក់ ទៅលើស្ត្រីមានផ្ទៃពោះ ប្រសិនបើ មានឆ្លងជំងឺប្រភេទនេះ វានឹងធ្វើឲ្យទារកកើតមកមានក្បាល​តូចខុសធម្មតា​ហើយផ្នែក ប្រាជ្ញាស្មារតី ក៏នឹងអន់ខ្សោយទៅតាមនោះដែរ៕