(បន្ទាយមានជ័យ)៖ អគ្គិភ័យបានឆាបឆេះតូបលក់ចាន ឆ្នាំង និងជ័ររបស់អាជីវករអស់មួយ នៅផ្សារត្រីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៩ យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ ដែលនេះសំណាងល្អហើយ បានសមត្ថកិច្ចជួយបាញ់ពន្លត់ទាន់ កុំអីតូបជាច្រើនទៀត នឹងក្លាយជាផេះជាក់ជាមិនខាន។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ គឺឆ្លងចរន្តភ្លើង ហើយសម្រាប់ការជួយអន្តរាគមន៍វិញ សមត្ថកិច្ចប្រើអស់១រថយន្ត។
បើតាមសមត្ថកិច្ច តូបនេះមានទំហំ ៣គុណ៥ម៉ែត្រ ដែលត្រូវបំផ្លាញទ្រព្យសម្បត្តិមួយចំនួនតែមិនទាន់ដឹងពីតម្លៃនោះទេ៕