(ភ្នំពេញ)៖ នៅរាត្រីឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព ភ្លាមៗអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជោគជ័យ នៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី។