Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានការដួលរលំអាគារ នឹងសម្លាប់មនុស្ស ៣៤ នាក់ នៅកូរ៉េខាងជើង

02-09-2016 21:21

(ព្យុងយ៉ាង)៖ អាគារកម្ពស់៥ជាន់ បានដួលរលំ និងសម្លាប់មនុស្សអស់៣៤នាក់ នៅតំបន់ភាគខាងជើង របស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពី​ថ្ងៃសុក្រចុងសប្តាហ៍មុននេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap ចេញផ្សាយនៅថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦។

តាមសេចក្តីរាយការណ៍ពីប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា អាគារកម្ពស់៥ជាន់ ដែលមានទីតាំងនៅក្រុង សុំាជីយ៉ុន ខេត្តយុំាងកាំង បានប្រេះបន្តិចម្តងៗ ហើយដួលរលំ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងដូចគេហែកមេឃ។

គួរបញ្ជាក់ដែរថា គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់នេះបានបណ្តាលឲ្យមនុស្ស៣៤ស្លាប់ និង​៨០​នាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ ដែលបានជាប់នៅក្នុងអាគារ៕