(បន្ទាយមានជ័យ)៖ លោក កែ សួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ នៅស្រុកថ្មពួក នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ សម្របសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីដកបង្គោលព្រំរបង និងបិទផ្លូវចេញចូល ស្ថិតនៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះ ដោយមានការចូលរួមពីរដ្ឋបាលស្រុក កងកម្លាំង មន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋានឃុំ-ភូមិ និងភាគីពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុក។

ករណីទំនាស់ដីធ្លីនេះ គឺបានកើតឡើងនៅអំឡុងឆ្នាំ២០២៣ ដោយកន្លងមកអាជ្ញាធរមូលដ្ឋានបានព្យាយាមដោះស្រាយសម្របសម្រួលជាច្រើនដងមកហើយ ប៉ុន្តែភាគីទាំងពីរនៅតែមិនអាចសះជាជាមួយគ្នាបាន ដោយសារតែទំនាស់ពាក្យសំដី និងការចង់ឈ្នះចិត្តរៀងខ្លួន មិនយោគយល់អធ្យាស្រ័យគ្នា។

ឈរលើភាពយុត្តិធម៌ ស្មោះត្រង់ មិនលំអៀង និងក្នុងនាមជាអាជ្ញាធរបម្រើប្រជាពលរដ្ឋ លោក កែ សួន សុភាព បានខិតខំរកវិធីសាស្ត្រ និងមធ្យោបាយសម្របសម្រួល ធ្វើយ៉ាងណាឲ្យភាគីទាំងសងខាងយល់ ព្រមទទួលយកដំណោះស្រាយដោយស្ម័គ្រចិត្ត តម្លាភាព និងការពេញចិត្តរៀងៗខ្លួន៕