(ស្ទឹងត្រែង)៖ កិច្ចប្រជុំប្រក្រុមប្រឹក្សាខេត្តស្ទឹងត្រែងលើកទី៥៨ អាណត្តិទី៣ ត្រូវបានរៀបចំឡើងនៅសាលាខេត្តស្ទឹងត្រែង នាល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងមានវត្តមានចូលរួមពីសំណាក់លោក ប៉ាង លីណាត អភិបាលខេត្តស្តីទីតំណាងអភិបាលខេត្តស្ទឹងត្រែង, លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ និងប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តស្ទឹងត្រែងផងដែរ។

នៅក្នុងកិច្ចប្រជុំនាពេលនេះ មានកិច្ចការសំខាន់ៗមួយចំនួន ត្រូវបានយកមកពិនិត្យពិភាក្សា និងអនុ័ត ក្នុងនោះរួមមានពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត, ពិនិត្យ អនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់រដ្ឋបាលខេត្ត,និងលើកយកបញ្ហាប្រឈមផ្សេងៗនៅមូលដ្ឋានមកពិភាក្សា និងស្វែងរកដំណោះស្រាយ ។

លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានថ្លែថា កិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពិសេសវត្តមានរបស់ថ្នាក់ដឹកនាំ លោកស្រី សាមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត, កងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីរួមគ្នាពិនិត្យលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងពិនិត្យ ពិភាក្សា ព្រមទាំងការស្វែងរកនូវដំណោះស្រាយសមស្របណាមួយចំពោះបញ្ហាប្រឈមនានាដែលបានកើតឡើងនៅមូលដ្ឋាន និងតាមមន្ទីរអង្គភាពជុំវិញខេត្ត ដែលពាក់ព័ន្ធនិងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនិងការអភិវឌ្ឍមូលដ្ឋាន។

លោកប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានបន្តថា បញ្ហាប្រឈមសំខាន់ៗទៀត ដែលត្រូវបានលើកឡើងនៅក្នុងអង្គប្រជុំ គឺពាក់ព័ន្ធនឹងការអភិវឌ្ឍន៍មូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត មានប្រសិទ្ធភាព និងការផ្តល់សេវាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងការបន្តពង្រឹងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពឲ្យបានជាប់ជាប្រចាំ។

នាឱកាសនេះដែរ លោកប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ ក៏បានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារ ឲ្យកម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពអាជ្ញាធរ ពាក់ព័ន្ធដែលបានខិតខំ អស់កម្លាំងកាយចិត្តក្នុងការបម្រើផល ប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើ នាពេលកន្លងមក ព្រមទាំងបានជំរុញដល់មន្ត្រី ដែលពាក់ព័ន្ធទាំងអស់ ត្រូវតាមដាន និងក្តាប់ឲ្យបានរដ្ឋសកម្មភាពទាំងឡាយមួយចំនួន ជាពិសេសការអនុវត្តឲ្យបាននូវភូមិឃុំមានសុវត្ថិភាពបានល្អ ប្រសើរជូនបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន៕