(ភ្នំពេញ)៖ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានប្រកាសថា មានជនអនាមិកបានលួចបង្កើតគណនី Telegram ក្លែងក្លាយរបស់ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន យកទៅប្រើប្រាស់ក្នុងបំណងទុច្ចរិត។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្ន កុំចាញ់ការបោកប្រាស់ ឬចេតនាអាក្រក់ផ្សេងៗ របស់ជនខិលខូចទាំងនោះ។
លោក មាស សុខសេនសាន បញ្ជាក់ថា «សូមជម្រាបជូនដំណឹង ដល់សាធារណជនជ្រាបថា មានជនអនាមិកបានបង្កើតគណនីតេលេក្រាម ក្លែងក្លាយរបស់ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ហើយប្រើប្រាស់ក្នុងបំណងបោកប្រាស់ និងមានគោលបំណងទុច្ចរិតផ្សេងៗ ។ សូមបងប្អូន ពូមីង លោកតា លោកយាយ មេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ហើយកុំចាញ់ការបោកប្រាស់ ឬចេតនាអាក្រក់»៕