(កោះកុង)៖ លោក សាំង សេងឃី ប្រធានសាខា នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកោះកុង សហការជាមួយមន្ត្រីពាណិជកម្ម បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញ ម្ហូបអាហារដែលអាជីវករដាក់លក់នៅផ្សារដងទង់ ក្រុងខេមរភូមិន្ទ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។

លោក សាំង សេងឃី បានឱ្យដឹងថា ការចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញ និងម្ហូបអាហារនៅក្នុងផ្សារដងទង់នេះ គឺមន្ត្រីជំនាញបានធ្វើតេសបឋមដើម្បីស្វែងរកសារធាតុហាមឃាត់ Formalin ក្នុងមឹក ត្រី បង្គារ បង្កង ខ្យង រួមទាំងបន្លែផ្លែឈើគ្រប់ប្រភេទ។ល។

លោក សាំង សេងឃី បានបន្តថា ការធ្វើតេស្វែងរកសារធាតុគីមី នៅក្នុងត្រី សាច់ បន្លែ ផ្លែឈើគ្រប់ប្រភេទ មន្ត្រីជំនាញមិនបានរកឃើញនៅសារធាតុគីមី Forman នោះទេ។

លោកបានបន្ថែមថា បើសិនជាក្រុមជំនាញធ្វើតេរកឃើញសារធាតុហាមឃាត់ និងចំនីអាហារហួសគុណភាពមន្ត្រីជំនាញ និងដកហូតយកមករក្សាទុកបំផ្លាញចោល និងបានណែនាំឱ្យអាជីវករទាំងអស់ ត្រូវត្រួតពិនិត្យរាល់មុខទំនិញទាំងអស់មុនទិញចូលមកលក់ចែកចាយបន្តឱ្យបានច្បាស់លាស់ថ្ងៃ ខែ ឆ្នាំផលិត។

លោកបានបញ្ជាក់ថា ក្រោយពីមានការចុះពិនិត្យ និងធ្វើការផ្សព្វផ្សាយរបស់មន្ត្រី ក.ប.ប ជាប្រចាំមកឃើញថាប្រជាពលរដ្ឋ និងអាជីវករបានយល់ដឹងបានច្រើនពីគុណភាពទំនិញ និងម្ហូបអាហារ។

ប្រជាពលរដ្ឋអ្នកទិញម្ហូបអាហារបានលើកឡើថា គាត់យល់ច្បាស់ណាស់ពីគុណភាពចំណីអាហារ ក្រោយពីមានការផ្សព្វផ្សាយរបស់មន្ត្រី ក.ប.ប. និងការផ្សព្វផ្សាយព័ត៌មានជាច្រើន ដោយពន្យយល់ពីគុណភាពទំនិញម្ហូបអាហារ និងពីបញ្ហាសុខភាព៕