(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធឆ្លងរបងវត្ត និងសមិទ្ធផលនានា នៅវត្តពោធិវង្ស (ហៅវត្តព្រៃក្តួច) ស្ថិតនៅភូមិព្រៃក្តួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានតម្លៃជាង ៧៣៤លានរៀល។

lokអភិបាលខេត្តព្រៃវែង បានថ្លែងថា វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងជាកត្តារួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ ជាក់ស្តែង ការៀបចំកសាងវត្តអារាមនេះ គឺជាការយកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍមូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ធ្វើបុណ្យទាន។ ទីអារាម ក៏អាចចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់នៅក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ ហើយក៏បន្តការអនុវត្តគោលនយោបាយសម្រាប់កុមារ និងយុវជនក្រីក្រស្នាក់នៅផងដែរ។

លោកបានបន្ថែមថា ទីអារាមបានក្លាយទៅជាជម្រកសុវត្ថិភាព សម្រាប់លោកយាយលោកតា ក្នុងពេលដែលចាស់ទៅហើយត្រូវការសុំសីលសុំទាន មួយចំនួនក៏ត្រូវបានមកស្នាក់នៅ នiងទីអារាម។ កុមារ និងយុវជនមួយចំនួនដែលខ្វះលទ្ធភាព ក៏បានប្រើប្រាស់ទីអារាម មួយចំនួនក៏បានបួស ហើយបន្តការសិក្សា។ ឯមួយចំនួនក៏បានមកស្នាក់នៅតាមទីអារាម ដើម្បីទទួលបាននូវការស្នាក់នៅ ហើយបន្តការសិក្សា។ ទាំងអស់នោះហើយ ដែលជាផលប្រយោជន៍សម្រាប់សង្គមជាតិ។

លោកអភិបាលខេត្តបានបន្តថា ការកសាងនៅក្នុងវិស័យពុទ្ធចក្រ មានចំណែកទាក់ទងយ៉ាងជ្រាលជ្រៅជាមួយនឹងអាណាចក្រដែរ បើនិយាយអំពីចំណងទាក់ទងរវាងពុទ្ធចក្រ និងអាណាចក្រ ដែលមិនអាចបេះដាច់ពីគ្នាបាននោះទេ។ 

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរគ្រប់ថ្នាក់សូមធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសន្តិភាព។ អាជ្ញាធរមូលដ្ឋានត្រូវខិតខំបន្តផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ បន្តរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ពិសេសលើការពង្រឹងការអនុវត្តភូមិ ឃុំ មានសុវត្ថិភាព បន្តដោះស្រាយសំណើរសំណូមពរ បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ។

លោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ បានរាយការណ៍ថា សមិទ្ធផលដែលសម្ភោធឆ្លងដាក់ឱ្យប្រើប្រាស់នាងថ្ងៃនេះមាន កសាងរបងវត្តប្រវែងបរណ្តោយ១២៥ម៉ែត្រ, តសំយ៉ាបសាលាឆន្ទទំហំ ២.៥២ម៉ែត្រ, ចាក់ដីបំពេញទីធ្លាវត្តទំហំ ២៨៤០ម៉ែត្រ, ចាក់ប៉េតុងនៅក្នុងទីធ្លាវត្តទំហំ ៧.៧២៥ម៉ែត្រ, សង់រូបសំណាក់សម្ដេចព្រះសង្ឃរាជ ជូន ណាត, សង់រូបសំណាកតំណាងឆ្នាំទាំង១២ ក្នុងព្រះពុទ្ធសាសនា សរុបចំណាយទាំងអស់ប្រមាណ ៧៣៤.៤២០.៦០០រៀល៕