(តាកែវ)៖ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី ខេត្តតាកែវ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» រៀបចំដោយមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់មន្រ្ដីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មេឃុំ មន្រ្ដីកាន់កម្មវិ ជំនួយការហិរញ្ញវត្ថុនៅសាលប្រជុំរដ្ឋបាលស្រុកអង្គរបូរី។

ក្នុងនោះដែរ លោកអភិបាលរងស្រុក ស្នើសុំឲ្យគ្រូឧទ្ទេស និងអង្គសិក្ខាកាមទាំងអស់ ត្រូវអនុវត្តដូចខាងក្រោម៖

១៖ គ្រូឧទ្ទេសធ្វើបទបង្ហាញឲ្យបានច្បាស់លាស់ និងក្បោះក្បាយ
២៖ សិក្ខាកាមទំាងអស់ត្រូវយកចិត្តទុកដាក់ស្តាប់គ្រប់បទបង្ហាញ ដើម្បីទទួលបានចំណេះដឹងថ្មីៗនិងបទពិសោធន៍ ល្អៗពីលោកគ្រូ អ្នកគ្រូបន្ថែមទៀត សម្រាប់យកទៅអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់
៣៖ មិនទាន់ច្បាស់កន្លែងណាសូមសួរ កុំខ្មាស់អៀន ព្រោះក្រោយពេលបណ្តុះបណ្តាលរួច លោក លោកស្រី សិក្ខាកាមទំាងអស់ត្រូវអនុវត្តនៅតាមឃុំ និងមូលដ្ឋានរៀងៗខ្លួន
៤៖ សិក្ខាកាមទំាងអស់ត្រូវចូលរួមអនុវត្ត និងចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងវគ្គបណ្តុះបណ្តាល
៥៖ ស្នើសុំឲ្យ អ្នកសម្របសម្រួល ឲ្យលើកយកនូវបទពិសោធន៍ល្អៗបន្ថែមទៀត ដើម្បីផ្សារភ្ជាប់ជាមួយនឹងទ្រឹស្តី ជៀងវាងការសិក្សាដោយផ្តោតតែទៅលើទ្រឹស្តី៕