(ម៉ែលប៊ន, អូស្ត្រាលី)៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាការងារ។

ជំនួបធ្វើឡើងនាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំរំលឹក​ខួបអនុស្សាវរីយ៍ដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ខួប៥០ឆ្នាំ។ សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ផាម មិញជីញ បានជួបគ្នាច្រើនដងមកតាំងពីក្រោយឡើងមកដឹកនាំប្រទេស។ ជំនួបដែលកម្ររំលងរាល់ពេលជួបគ្នាក្នុងកិច្ចប្រជុំនានានេះ ដើម្បីពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕