(ភ្នំពេញ)៖ បណ្តាញសង្គម Facebook, Messenger និង Instagram កំពុងជួបបញ្ហា (Log out) នៅទូទាំងពិភពលោកតែម្តង។ គេមិនទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ។ មេហ្វេសប៊ុក Mark Zuckerberg ប្រកាសថាអ្វីៗនឹងដំណើរការឡើងវិញ ក្នុងរយៈពេលប៉ុន្មាននាទីខាងមុខ។

នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗ Reuter, CNN, BBC, Daily Mail និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនចេញផ្សាយជាបន្តបន្ទាប់នេះ។

ប្រភពពី Facebook បានប្រាប់ Mail Online ថា ប្រព័ន្ធខាងក្នុងរបស់ក្រុមហ៊ុនក៏បានជួបប្រទះបញ្ហាមួយផងដែរ ដែលប្រហែលជាបានរួមចំណែកដល់ភាពរអាក់រអួលនៅថ្ងៃអង្គារនេះ។

បញ្ហាបានលេចឡើងនៅម៉ោងប្រមាណ ១០:២០ ព្រឹក (ម៉ោងក្នុងតំបន់) និងកំពុងប៉ះពាល់ដល់ទាំងកម្មវិធី (App) និងគេហទំព័ររបស់បណ្តាញទំនាក់ទំនងសង្គមមួយនេះ៕