(ភ្នំពេញ)៖ លោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រសៀលថ្ងៃទី៥ មីនា ២០២៤បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «លទ្ធផលនៃការវាយតម្លៃកម្រិតសន្តិសុខសាយប័រ»។ នៅសណ្ឋាគារភ្នំពេញ

សិក្ខាសាលានេះមានការចូលរួមពីលោក SANUI Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ព្រមទាំងមន្តី្រជំនាញមកពីបណ្តាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន និងសមាគមឯកជន និងអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិសរុបចំនួន ៤៧ស្ថាប័ន នៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងធានាការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីបញ្ហាប្រឈមនិងការសហការបន្ត ដើម្បីលើកកម្ពស់កម្រិតសន្តិសុខសាយប័រ និងពិភាក្សាអំពីលទ្ធផលនៃការវាយតម្លៃជំហ៊ានបន្តសម្រាប់លើកកម្ពស់កម្រិតសន្តិសុខសាយប័រ នៃព្រះរាជាណាចក្រកម្ពុជា និងសកម្មភាពបន្តបន្ទាប់នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ៕