Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនធីបកូ អេសហ្វល ផ្គត់ផ្គង់កៅស៊ូក្រាលថ្នល់ បដិសេធចំពោះជនខិលខូច មួយចំនួនយកឈ្មោះក្រុមហ៊ុនទៅប្រើ និង លក់ផលិតផលក្លែងបន្លំ

04-09-2016 14:29

(ភ្នំពេញ)៖ ក្រុមហ៊ុនធីបកូ អេសហ្វល ដែលនាំចូលផលិតផល កៅស៊ូក្រាលថ្នល់មានគុណភាពខ្ពស់ លំដាប់អន្តរជាតិមកផ្គត់ផ្គង់ ទីផ្សារនៅក្នុងប្រទេស កម្ពុជា បានធ្វើការបដិសេធ ចំពោះជនខិលខូចមួយចំនួន ដែលយកឈ្មោះក្រុមហ៊ុនទៅប្រើប្រាស់ ឆបោកអតិថិជនក្នុងរូបភាពបន្លំ ផលិតផលក្រុមហ៊ុន ដ៏ទៃ ឬផលិតផលក្លែងក្លាយ ឬផលិតផលគ្មានគុណភាព របស់ខ្លួន ថាជាផលិតផល របស់ក្រុមហ៊ុនធីបកូ និងមានជនខិលខូចខ្លះទៀតប្រើប្រាស់ឈ្មោះ ក្រុមហ៊ុន ឬឈ្មោះបុគ្គលិក ទៅធ្វើការប្ដឹងផ្ដល់ឬធ្វើកិច្ចការផ្សេងៗទៀត ក្នុងរូបភាពបោកប្រាស់អតិថិជន និងអ្នកដ៏ទៃជាដើម។

ដូច្នេះប្រសិនបើមានករណី បែបនេះកើតឡើង ក្រុមហ៊ុនធីបកូមិនទទួលខុសត្រូវឡើយ ហើយសូមអោយអតិថិជន រាយការណ៏មកក្រុមហ៊ុន ជាបន្ទាន់ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹង របស់ក្រុមហ៊ុនធីបកូ អេសហ្វល ដែលមានខ្លឹមសារទាំងស្រុង៖