(ភ្នំពេញ)៖ នៅខែមុននេះ គឺជាខួបគម្រប់៣ឆ្នាំ នៃការធ្វើរដ្ឋប្រហារយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ហើយបណ្តាលឱ្យមានសង្គ្រាមស៊ីវិលបង្ហូរឈាមមួយ ហែកហួរប្រទេសអាស៊ានមួយនេះ ដល់បច្ចុប្បន្ន។
តើមកទល់ពេលនេះស្ថានការណ៍មីយ៉ាន់ម៉ា មានការវិវឌ្ឍនយ៉ាងណាហើយ? តើរបបសឹកពិតជាអាចបន្តដឹកនាំប្រទេសដោយរលូនឬយ៉ាងណា?
ខាងក្រោមនេះជាកិច្ចសម្ភាសរវាង Fresh News និង លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថាតើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ៣ឆ្នាំ តែនៅឆ្ងាយពីក្រសែភ្នែកពិភពលោកឬយ៉ាងណា?