(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៦ករណី ឃាត់ខ្លួន៨នាក់
* ⁠ករណីប្រេីប្រាស់៤ករណី ឃាត់ខ្លួន១៣នាក់
* ⁠ករណីជួញដូរ២ករណី ឃាត់ខ្លួន៥នាក់
* ⁠ករណីចាត់ចែងសម្រួល១ករណី ឃាត់ខ្លួន២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៧០២ករណី ឃាត់ខ្លួន៤០០៤នាក់ (ស្រី៣១២នាក់)៕