(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ធូ សារឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងលោកស្រី បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។
អញ្ជើញសំណេះសំណាលនាឱកាសនោះ ឧត្តមសេនីយ៍ឯក ធូ សារឿន បានគូសបញ្ជាក់ថា ស្រ្តីបានរួមចំណែកយ៉ាងសំខាន់ និងឆ្លើយតបទៅនិងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងបន្តលើកកម្ពស់តម្លៃស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ក៏ដូចជាការចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថលនេះ។
ទន្ទឹមនោះលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក៏បានសង្កត់ធ្ងន់ថា៖
*ស្ត្រីមានភាពស្មើមុខស្មើមាត់ជាមួយបុរសនៅក្នុងសង្គម
*ស្ត្រីអាចមានសមត្ថភាពជាងបុរស
*ស្ត្រីក៏អាចចូលរួមគ្រប់វេទិការជាតិ និងអន្តរជាតិ
*ស្ត្រីជាកម្លាំងចលករជួយរុញអោយបុរសបំពេញនូវតួនាទីរបស់ខ្លួនបានជោគជ័យ។
ឧត្តមសេនីយ៍ឯក ធូ សារឿន បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិ និងបានអរគុណដល់សមាជិកទាំងអស់ដែលបានចូលរួម និងបានផ្តល់ជូនថវិការក្នុងម្នាក់ ៥០,០០០រៀល៕