គ.ជ.ប សម្រេចឲ្យធ្វើការ ចុះឈ្មោះបោះឆ្នោតបន្ថែម នៅថ្ងៃទី ០២ ខែតុលា ដែលជាថ្ងៃឈប់សម្រាក បុណ្យភ្ជុំបិណ្ឌ
02-09-2016 17:11
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានសម្រេចឲ្យមន្ត្រីបម្រើការងារ ចុះបញ្ជីឈ្មោះបោះឆ្នោត ទាំងអស់ ធ្វើការចុះឈ្មោះបោះឆ្នោតបន្ថែម នៅថ្ងៃអាទិត្យទី០២ ខែតុលា ឆ្នាំ២០១៦ ដែលជាថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ គ.ជ.ប៕