(បន្ទាយមានជ័យ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានដាក់ចេញវិធានការ ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើមន្រ្តីរាជការ និងកងកម្លាំងណារកឃើញសារធាតុញៀននោះ នឹងបណ្តេញចេញពីក្របខណ្ឌ។
ក្រោយទទួលបានបទបញ្ជានេះ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើរៀបចំធ្វើតេស្តរកសារធាតុញៀន ចំពោះក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក មន្រ្តីរាជការស៊ីវិលសាលាខេត្ត មន្រ្តីរាជការស៊ីវិលសាលាក្រុង ស្រុក មន្រ្តីជាប់កិច្ចសន្យាសាលាខេត្ត និងបុគ្គលិកស្ម័គ្រចិត្តសាលាខេត្តសរុប៣១៨នាក់ (ស្រី១០៨នាក់) ហើយលទ្ធផលអវិជ្ជមានទាំងអស់។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ ដែលបានចូលរួមជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល និងបង្ហាញភាពស្អាតស្អំ ក្នុងនាមជាគំរូដល់ល្អសម្រាប់ប្រជាពលរដ្ឋ ដោយមិនមានលទ្ធផលពាក់ព័ន្ធនឹងគ្រឿងញៀនសូម្បីមន្ត្រីម្នាក់៕