(កំពង់ឆ្នាំង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញបទបញ្ជាដ៏ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមន្រ្តី ឬកងកម្លាំងណាម្នាក់មានសារធាតុញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌដោយមានការលើកលែងនោះឡើយ។

ក្រោយទទួលបានបទបញ្ជានេះ, សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធី «ធ្វើតេស្ដស្វែងរកសារធាតុញៀនរបស់មន្ដ្រីរាជការ មន្ដ្រីជាប់កិច្ចសន្យា និងមន្ដ្រី ហាត់ការ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង, អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ឆ្នាំង» សរុបចំនួន ១៣០រូប (ស្ដ្រីចំនួន៥៥រូប) ដែលជាលទ្ធផល គឺអវិជ្ជមានទាំងអស់៕