(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញសួរសុខទុក្ខលោក សុន គន្ធរ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងសហការីបាននាំមកនូវផ្លែឈើ និងថវិការបស់សមាគមសង្គហសង្គមនៃទីស្តីការគណៈរដ្ឋមន្រ្តី ជូនឯកឧត្តម សុន គន្ធរ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីផងដែរ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងសហការបានជូនពរលោក សុន គន្ធរ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឆាប់បានជាសះស្បើយពីជំងឺ ហើយមានកម្លាំងពលំមាំមួន ដើម្បីបានវិលត្រឡប់មកបន្តបំពេញការងារជូនប្រទេសជាតិ និងមាតុភូមិ។