(ភ្នំពេញ)៖ ការរៀបចំតាំងពិព័រណ៍សៀវភៅនឹងត្រឡប់មកជាថ្មីម្ដងទៀតដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៩ ដោយប្រារព្ធឡើង ចំនួន៣ថ្ងៃ។

សូមចូលរួមឱ្យបានកុះករទាំងអស់គ្នាណា ដើម្បីជាចំណែកក្នុងការលើកស្ទួយដល់ការអាន និងតែងនិពន្ធសៀវភៅនៅកម្ពុជា និងដើម្បីចូលរួមលើកទឹកចិត្តដល់បេក្ខជនដែលមកពីទូទាំងប្រទេសក្នុងការប្រកួតប្រជែងផ្នែកអំណាន តែងនិពន្ធ សូត្រកំណាព្យ និងស្មូត្រផងដែរ។

ការរៀបចំពិព័រណ៍សៀវភៅលើកទី៩នេះនឹងធ្វើឡើងនៅថ្ងៃទី០៩ ដល់ថ្ងៃទី១០ និងទី១១ ខែមីនា ឆ្នាំ២០២៤ (សៅរ៍-អាទិត្យ-ចន្ទ) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)៕