(ម៉ែលប៊ន, អូស្ត្រាលី)៖ នៅរសៀលថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយលោក លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសឹង្ហបុរី។

ជំនួបធ្វើឡើងនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ទីដែលមេដឹកនាំទាំងពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​រំលឹក​ខួបអនុស្សាវរីយ៍ដៃគូសន្ទនារវាងអាស៊ាន-អូស្ត្រាលី៕